ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 21:5 - អាល់គីតាប

ពេល​អ៊ីសា‌ហាក់ ជា​កូន កើត​មក​នោះ អ៊ីព្រហ៊ីម​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​អ៊ីសាក​កូនប្រុស​របស់គាត់​កើតមក​ដល់​គាត់ អ័ប្រាហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អ័ប្រា‌ហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អប្រាហាំ​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ប្រា‌ហាំ​អាយុ​បាន​១០០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​អ៊ីសាក​កូន​គាត់​កើត​មក។

សូមមើលជំពូក



លោកុ‌ប្បត្តិ 21:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដែល​ហាជើរ​បង្កើត​អ៊ីស្មា‌អែល​ជូន​គាត់​នោះ អ៊ីប្រាំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។


នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។


អ៊ីព្រហ៊ីម​ក្រាប​ចុះ អោន​មុខ​ដល់​ដី គាត់​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​ដូច​ខ្ញុំ​នេះ អាច​មាន​កូន​ទៅ​កើត​ឬ? រីឯ​សារ៉ា​ដែល​មាន​អាយុ​កៅ‌សិប​ឆ្នាំ​ហើយ តើ​នៅ​តែ​អាច​សំរាល​កូន​បាន​ឬ?»។


ពេល​អ៊ីព្រហ៊ីម​ខតាន់​នោះ គាត់​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ​ហើយ


បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកកូប”។ នៅ​ពេល​ដែល​កូន​ទាំង​ពីរ​កើត​មក​នោះ អ៊ីសា‌ហាក់​មាន​អាយុ​ហុក​សិប​ឆ្នាំ​ហើយ។


រីឯ​អ្នក​ដែល​បាន​នាំ​ដំណឹង​ទៅ​ជម្រាប ឪពុក​ខ្ញុំ​ថា “អ្នក​មាន​កូន​ប្រុស​មួយ” ហើយ​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ រីក‌រាយ​យ៉ាង​ខ្លាំង សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា!


កាល​ណោះ គាត់​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ទោះ​បី​គាត់​មើល​មក​រូប​កាយ​របស់​គាត់​ឃើញ​ថា​ជិត​ស្លាប់ និង​មើល​ទៅ​យាយ​សារ៉ា​ឃើញ​ថា ពុំ​អាច​បង្កើត​កូន​បាន​សោះ​នោះ​ក៏​ដោយ ក៏​ជំនឿ​របស់​គាត់​មិន​អន់​ថយ​ដែរ។


ដោយ​អ៊ីព្រហ៊ីម​ព្យាយាម​ទន្ទឹង​រង់‌ចាំ គាត់​ក៏​បាន​ទទួល​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​មែន។