ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 21:32 - អាល់គីតាប

ដូច្នេះ អ្នក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​នៅ​បៀរសេ‌បា។ រួច​ហើយ​ស្តេច​អប៊ីម៉ា‌ឡិច​ក៏​ចេញ​ដំណើរ​ជា​មួយ​ភីកុល មេ‌ទ័ព​របស់​ស្តេច វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺយ៉ាងនេះឯង​ដែល​ពួកគេ​ចុះ​សន្ធិសញ្ញា​ជាមួយគ្នា​នៅ​បៀរ-សេបា រួច​អ័ប៊ីម្ម៉ាឡិច និង​ភីកុល​មេទ័ព​របស់ទ្រង់ ក៏​ក្រោកឡើង​ត្រឡប់​ទៅ​ដែនដី​ភីលីស្ទីន​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​ទាំង​ពីរ​បាន​តាំង​សញ្ញា​ជាមួយ​គ្នា​នៅ​បៀរ-សេបា។ បន្ទាប់​មក ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​ក៏​ក្រោក​ឡើង ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​នៅ​បៀរ‌សេបា។ បន្ទាប់​មក ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ក៏​ចេញ​ដំណើរ​ជា​មួយ​លោក​ភីកុល មេ‌ទ័ព​របស់​ស្ដេច វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​យ៉ាង​នោះ​ហើយ​ដែល​បាន​តាំង​សញ្ញា​នឹង​គ្នា នៅ​ត្រង់​បៀរ-សេបា រួច​ហើយ​អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​ក្រោក​ឡើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​ភីលីស្ទីន​វិញ​ទៅ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 21:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាសលូ‌ហ៊ីម ដែល​ជា​ដូន​តា​របស់​ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​កាប់​ថោរីម។


មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​អ៊ីប្រាំ ជា​ជន‌ជាតិ​ហេប្រឺ។ អ៊ីប្រាំ​តាំង​ទី​លំនៅ នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ។ តា​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​អែសកុល និង​អាន់នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​អ៊ីប្រាំ។


អ៊ីព្រហ៊ីម​បាន​យក​ចៀម និង​គោ មក​ជូន​ស្តេច​អប៊ីម៉ា‌ឡិច រួច​គាត់​ទាំង​ពីរ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​គ្នា។


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរសេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ ដែល​គាត់​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា ទៅ​វិញ​ទៅ​មក។


អ៊ីព្រហ៊ីម​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរសេ‌បា ហើយ​គាត់​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដោយ​ហៅ​ថា អុលឡោះ‌តាអាឡា។


គាត់​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន‌ជាតិ​ភីលី‌ស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​គាត់


គាត់​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ អប៊ីម៉ា‌ឡិច ជា​ស្តេច​របស់​ជន‌ជាតិ​ភីលី‌ស្ទីន ក្រឡេក​មើល​តាម​បង្អួច ឃើញ​អ៊ីសា‌ហាក់​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​រ៉ហ្វ៊ីកា ជា​ភរិយា​របស់​គាត់។


ដូច្នេះ ឥឡូវ​នេះ ដល់​ពេល​ដែល​យើង​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា ហើយ​សូម​ឲ្យ​មាន​សាក្សី​ដឹង​ឮ​ផង!»។


សូម​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម និង​អុលឡោះ​ជា​ម្ចាស់​របស់​ណាឃរ គឺ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គាត់ ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ទាំង​ពីរ»។ យ៉ាកកូប​ក៏​បាន​ស្បថ​ដោយ​យក​អុលឡោះ​ដែល​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​គាត់​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។


ពេល​ស្តេច​ហ្វៀរ៉អ៊ូន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ​នោះ អុលឡោះ‌តាអាឡា​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលី‌ស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ទ្រង់​នឹក​គិត​ថា ប្រសិន​បើ​ប្រជា‌ជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ​ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


សម្តេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទត ព្រោះ​គាត់​ស្រឡាញ់​ទត ដូច​ខ្លួន​ឯង។