អ៊ីព្រហ៊ីមបានយកចៀម និងគោ មកជូនស្តេចអប៊ីម៉ាឡិច រួចគាត់ទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។
លោកុប្បត្តិ 21:28 - អាល់គីតាប អ៊ីព្រហ៊ីមញែកចៀមញីស្ទាវៗប្រាំពីរក្បាល ទុកដោយឡែក។ ព្រះគម្ពីរខ្មែរសាកល រួចអ័ប្រាហាំដាក់កូនចៀមញីប្រាំពីរដោយឡែកពីហ្វូងចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំញែកកូនចៀមញីប្រាំពីរទុកដោយឡែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំគាត់ដាក់កូនចៀម៧ដោយខ្លួន |
អ៊ីព្រហ៊ីមបានយកចៀម និងគោ មកជូនស្តេចអប៊ីម៉ាឡិច រួចគាត់ទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។
ស្តេចអប៊ីម៉ាឡិចសួរគាត់ថា៖ «អ្នកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។
គាត់តបថា៖ «សូមមេត្តាទទួលយកចៀមទាំងប្រាំពីរនេះ ពីដៃខ្ញុំផ្ទាល់ ដើម្បីបញ្ជាក់ថា ខ្ញុំពិតជាបានជីកអណ្តូងទឹកនោះមែន»។