អ៊ីប្រាំ និងណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់អ៊ីប្រាំ ឈ្មោះសារ៉ាយ រីឯភរិយារបស់ណាឃរ ឈ្មោះមីលកា ជាកូនរបស់ហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។
លោកុប្បត្តិ 20:12 - អាល់គីតាប មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ខ្ញុំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកខ្ញុំដែរ តែម្តាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ណាមួយនាងជាប្អូនស្រីរបស់ខ្ញុំព្រះបាទមែន គឺនាងជាកូនស្រីរបស់ឪពុកខ្ញុំព្រះបាទ ប៉ុន្តែមិនមែនជាកូនស្រីរបស់ម្ដាយខ្ញុំព្រះបាទទេ រួចនាងក៏បានជាប្រពន្ធរបស់ខ្ញុំព្រះបាទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន គឺជាកូនស្រីរបស់ឪពុកទូលបង្គំ តែមិនមែនពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកនាងធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកទូលបង្គំដែរ តែម្ដាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត នាងជាប្អូនទូលបង្គំមែន គឺជាកូនរបស់ឪពុកទូលបង្គំ ប៉ុន្តែ មិនមែនជាពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកធ្វើជាប្រពន្ធទៅ |
អ៊ីប្រាំ និងណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់អ៊ីប្រាំ ឈ្មោះសារ៉ាយ រីឯភរិយារបស់ណាឃរ ឈ្មោះមីលកា ជាកូនរបស់ហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។
ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។
អ៊ីព្រហ៊ីមតបថា៖ «ខ្ញុំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចអុលឡោះទេមើលទៅ គេមុខជាប្រហារជីវិតខ្ញុំ ព្រោះតែប្រពន្ធខ្ញុំមិនខាន។
នៅពេលអុលឡោះនាំខ្ញុំចាកចេញឆ្ងាយពីញាតិសន្តានរបស់ខ្ញុំ ខ្ញុំបានប្រាប់នាងសារ៉ាថា “នៅទីណា ដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។
អ៊ីព្រហ៊ីមតែងប្រាប់គេថា សារ៉ា ជាភរិយារបស់គាត់នោះ ត្រូវជាប្អូនស្រីរបស់គាត់ទេ។ អប៊ីម៉ាឡិច ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់សារ៉ាមក។
ពេលណាអ្នកស្រុកនៅទីនោះសួរគាត់ អំពីភរិយារបស់គាត់ គាត់តែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ គាត់មិនហ៊ានប្រាប់គេថា នាងជាភរិយារបស់គាត់ឡើយ ព្រោះគាត់ខ្លាចអ្នកស្រុកនោះសម្លាប់គាត់ ដ្បិតរ៉ហ្វ៊ីកាមានរូបឆោមស្អាតល្អណាស់។
បើធ្វើដូច្នេះ តើឲ្យខ្ញុំយកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រអែល។ សូមម្ចាស់បងជម្រាបឪពុកទៅ គាត់នឹងមិនបដិសេធលើកខ្ញុំឲ្យម្ចាស់បងឡើយ»។