Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:12 - ព្រះគម្ពីរខ្មែរសាកល

12 ណាមួយ​នាងជា​ប្អូនស្រី​របស់ខ្ញុំព្រះបាទ​មែន គឺ​នាង​ជា​កូនស្រី​របស់​ឪពុក​ខ្ញុំព្រះបាទ ប៉ុន្តែ​មិនមែន​ជា​កូនស្រី​របស់​ម្ដាយ​ខ្ញុំព្រះបាទ​ទេ រួច​នាង​ក៏​បានជា​ប្រពន្ធ​របស់​ខ្ញុំព្រះបាទ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មួយ​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​របស់​ទូល‌បង្គំ​មែន គឺ​ជា​កូន​ស្រី​របស់​ឪពុក​ទូល‌បង្គំ តែ​មិន​មែន​ពោះ​មួយ​នឹង​គ្នា​ទេ ហើយ​ទូល‌បង្គំ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មួយ​វិញ​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​របស់​ទូលបង្គំ​មែន ព្រោះ​នាង​ជា​កូន​ស្រី​របស់​ឪពុក​ទូលបង្គំ​ដែរ តែ​ម្ដាយ​ទី‌ទៃ​ពី​គ្នា រួច​នាង​ក៏​បាន​រៀបការ​ជា​មួយ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មួយ​ទៀត នាង​ជា​ប្អូន​ទូលបង្គំ​មែន គឺ​ជា​កូន​របស់​ឪពុក​ទូលបង្គំ ប៉ុន្តែ មិន​មែន​ជា​ពោះ​មួយ​នឹង​គ្នា​ទេ ហើយ​ទូលបង្គំ​បាន​យក​ធ្វើ​ជា​ប្រពន្ធ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មួយ​វិញ​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​របស់​ខ្ញុំ​មែន ព្រោះ​នាង​ជា​កូន​ស្រី​របស់​ឪពុក​ខ្ញុំ​ដែរ តែ​ម្តាយ​ទី​ទៃ​ពី​គ្នា រួច​នាង​ក៏​បាន​រៀប​ការ​ជា​មួយ​ខ្ញុំ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អាប់រ៉ាម និង​ណាឃរ​បាន​យក​ប្រពន្ធ ប្រពន្ធ​របស់​អាប់រ៉ាម​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូនស្រី​របស់​ហារ៉ាន​ដែលជា​ឪពុក​របស់​មីលកា និង​យីសកា​។


សូម​និយាយថា​អូន​ជា​ប្អូនស្រី​របស់បង ដើម្បីឲ្យ​ពួកគេ​ប្រព្រឹត្តល្អ​ចំពោះ​បង​ដោយយល់ដល់​អូន ហើយ​ទុកជីវិត​ឲ្យ​បង​ដោយសារតែ​អូន​ផង”។


អ័ប្រាហាំ​ទូល​តបថា​៖ “ពីព្រោះ​ខ្ញុំព្រះបាទ​បាន​គិតថា នៅ​កន្លែង​នេះ ប្រាកដជា​គ្មាន​ការកោតខ្លាច​ព្រះ​ទេ ដូច្នេះ​គេ​នឹង​សម្លាប់​ខ្ញុំព្រះបាទ​ព្រោះតែ​ប្រពន្ធ​របស់ខ្ញុំព្រះបាទ​។


នៅពេល​ព្រះ​ទ្រង់​ឲ្យ​ខ្ញុំព្រះបាទ​ដើរសាត់អណ្ដែត​ចេញពី​ផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ ខ្ញុំព្រះបាទ​បាន​និយាយ​នឹង​នាង​ថា​: ‘នេះ​ជា​សេចក្ដីមេត្តា​ដែល​អូន​ត្រូវ​ធ្វើ​ដល់​បង គឺ​នៅ​គ្រប់​កន្លែង​ដែល​យើង​ទៅ ត្រូវ​និយាយ​អំពី​បង​ថា គាត់​ជា​បងប្រុស​របស់ខ្ញុំ’”។


អ័ប្រាហាំ​និយាយ​អំពី​សារ៉ា​ប្រពន្ធ​របស់គាត់​ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​កេរ៉ារ​ក៏​ចាត់​គេ​ឲ្យទៅ​យក​សារ៉ា​។


នៅពេល​អ្នក​ស្រុក​នោះ​សួរ​អំពី​ប្រពន្ធ​របស់គាត់ គាត់​ក៏​ប្រាប់ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ” ពីព្រោះ​គាត់​ខ្លាច​នឹង​ប្រាប់ថា​៖ “ប្រពន្ធ​របស់ខ្ញុំ” ដោយគិតថា​៖ “ក្រែងលោ​អ្នក​ស្រុក​នេះ​សម្លាប់​ខ្ញុំ​ដោយសារតែ​រេបិកា ដ្បិត​នាង​មាន​រូបឆោម​ស្រស់ស្អាត”។


ព្រមទាំង​ចៀសវាង​ពី​ការ​អាក្រក់​គ្រប់​ទ្រង់ទ្រាយ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម