ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។
លោកុប្បត្តិ 18:15 - អាល់គីតាប សារ៉ាបដិសេធថា៖ «ខ្ញុំពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។ ព្រះគម្ពីរខ្មែរសាកល សារ៉ាក៏បដិសេធថា៖ “ខ្ញុំមិនបានសើចទេ” ពីព្រោះនាងខ្លាច ប៉ុន្តែព្រះអង្គមានបន្ទូលថា៖ “ទេ! អ្នកបានសើចពិតមែន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីសារ៉ាប្រកែកថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិតគាត់ភ័យខ្លាច។ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេ នាងពិតជាបានសើចមែន!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីសារ៉ាបដិសេធថា៖ «ខ្ញុំម្ចាស់ពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសារ៉ានាងប្រកែកថា ខ្ញុំម្ចាស់មិនបានសើចទេ ពីព្រោះនាងខ្លាច តែទ្រង់មានបន្ទូលថា ទេ គឺឯងបានសើចមែន។ |
ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។
តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ អ៊ីព្រហ៊ីមជូនដំណើរដើម្បីលាគ្នា។
អុលឡោះតាអាឡាសួរកបេលថា៖ «ហាបេលប្អូនរបស់អ្នកនៅឯណា?»។ គាត់ឆ្លើយទៅកាន់អុលឡោះថា៖ «ខ្ញុំមិនដឹងទេ! តើខ្ញុំជាអ្នកឃ្វាលប្អូនរបស់ខ្ញុំឬ?»។
អៃយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីអុលឡោះយ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីទ្រង់យ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ អៃយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសំដីឡើយ។
អុលឡោះមុខតែជ្រាបជាមិនខាន ដ្បិតទ្រង់ឈ្វេងយល់អ្វីៗ ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
ព្រោះតែទ្រង់ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចំរើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ អុលឡោះនឹងអាណិតមេត្តា។
អ៊ីសាឈ្វេងយល់ចិត្ដគំនិតរបស់គេភ្លាម គាត់មានប្រសាសន៍ទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?
ស្ដ្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់ពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ ពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។
មិនបាច់មាននរណាពន្យល់អ៊ីសាអំពីចិត្ដមនុស្សឡើយ ព្រោះអ៊ីសាឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។
កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។