ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 15:10 - អាល់គីតាប

អ៊ីប្រាំ​ក៏​យក​សត្វ​ទាំង​នោះ​មក​ពុះ​ជា​ពីរ រួច​ដាក់​ទន្ទឹម​គ្នា តែ​គាត់​ពុំ​បាន​ពុះ​សត្វ​ស្លាប​ជា​ពីរ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​យក​សត្វ​ទាំងអស់​នោះ​ថ្វាយ​ព្រះអង្គ ហើយ​ពុះ​វា​ជាពីរ​ចំ​កណ្ដាល រួច​ដាក់​ចំហៀង​នីមួយៗ​ប្រទល់គ្នា រីឯ​សត្វស្លាប​វិញ គាត់​មិន​បាន​ពុះជាពីរ​ទេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​យក​សត្វ​ទាំង​នោះមក​ថ្វាយ​ព្រះ‌អង្គ ដោយ​ពុះ​វា​ជា​ពីរ ហើយ​ដាក់​ចំហៀង​នីមួយៗ​ប្រទល់​គ្នា តែ​សត្វ​ស្លាប លោក​មិន​បាន​ពុះ​ជា​ពីរ​ទេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ក៏​យក​សត្វ​ទាំង​នោះ​មក​ពុះ​ជា​ពីរ រួច​ដាក់​ទន្ទឹម​គ្នា តែ​លោក​ពុំ​បាន​ពុះ​សត្វ​ស្លាប​ជា​ពីរ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​យក​សត្វ​ទាំង​នោះ​មក​ពុះ​ជា​២​ភាគ រួច​ដាក់​ចំហៀង​ប្រទល់​គ្នា តែ​សត្វ​ស្លាប​គាត់​មិន​ពុះ​ទេ

សូមមើលជំពូក



លោកុ‌ប្បត្តិ 15:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​មាន​ត្មាត​មក​ឆាប​សាច់​សត្វ តែ​អ៊ីប្រាំ​បាន​ដេញ​វា។


លុះ​ថ្ងៃ​លិច​ផុត​ទៅ មេឃ​ក៏​ងងឹត។ ពេល​នោះ ស្រាប់​តែ​ភ្លើង​ឆេះ​ឡើង ព្រម​ទាំង​មាន​អណ្តាត​ភ្លើង ឆេះ​ឆាប​តាម​ចន្លោះ​ដុំ​សាច់​សត្វ ដែល​ពុះ​ជា​ពីរ​នោះ​ផង​ដែរ។


អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖ «ចូរ​យក​គោ​ញី​ជំទង់​អាយុ​បី​ខួប​មួយ ពពែ​ញី​អាយុ​បី​ខួប​មួយ ពពែ​ឈ្មោល​អាយុ​បី​ខួប​មួយ លលក​មួយ និង​ព្រាប​ជំទើរ​មួយ មក​ឲ្យ​យើង»។


គាត់​ត្រូវ​ពុះ​សត្វ​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ផ្តាច់​វា​ចេញ​ជា​ពីរ​ចំណែក​ទេ រួច​ហើយ​អ៊ីមុាំ​ត្រូវ​ដុត​សត្វ​នោះ​លើ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ នេះជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា»។


ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​បាន​គាប់​ចិត្ត​អុលឡោះ និង​ចូល​ជិត​ទ្រង់​ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​បន្ទូល​នៃ​សេចក្ដី​ពិត យ៉ាង​ត្រឹម​ត្រូវ។