អុលឡោះហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ អុលឡោះហៅថា “សមុទ្រ”។ អុលឡោះឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។
លោកុប្បត្តិ 1:4 - អាល់គីតាប អុលឡោះឃើញថា ពន្លឺនោះល្អប្រសើរហើយ អុលឡោះក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ឃើញថា ពន្លឺល្អហើយ។ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់ទតឃើញថា ពន្លឺនោះល្អហើយ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ |
អុលឡោះហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ អុលឡោះហៅថា “សមុទ្រ”។ អុលឡោះឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។
គឺ តិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ អុលឡោះឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។
ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ អុលឡោះឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។
អុលឡោះបានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
អុលឡោះឃើញអ្វីៗទាំងអស់ ដែលទ្រង់បានបង្កើតមក អុលឡោះឈ្វេងយល់ថា ល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។
ឱអុលឡោះតាអាឡាអើយ សត្វលោកដែលទ្រង់ បានបង្កើតមក នឹងនាំគ្នាលើកតម្កើងទ្រង់ ហើយប្រជាជនរបស់ទ្រង់ ក៏នឹងនាំគ្នាសរសើរតម្កើងទ្រង់ដែរ។
អុលឡោះតាអាឡាមានចិត្តសប្បុរស ចំពោះមនុស្សទាំងអស់ ទ្រង់មានចិត្តអាណិតអាសូរ ដល់សត្វលោកទាំងអស់ ដែលទ្រង់បានបង្កើតមក។
ពន្លឺរមែងធ្វើឲ្យចិត្តរីករាយ ហើយការឃើញពន្លឺព្រះអាទិត្យជាការល្អប្រពៃបំផុត។
ខ្ញុំក៏យល់ឃើញដូចតទៅ: ប្រាជ្ញាមានតម្លៃជាងការវង្វេងស្មារតី ដូចពន្លឺមានតម្លៃជាងភាពងងឹត។
យើងបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនា គឺយើងនេះហើយជាអុលឡោះតាអាឡា ដែលប្រព្រឹត្តការទាំងនេះ។