អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។
លេវីវិន័យ 8:34 - អាល់គីតាប អុលឡោះតាអាឡាផ្ទាល់បញ្ជាឲ្យធ្វើពិធីដូចយើងបានធ្វើនៅថ្ងៃនេះ ដើម្បីរំដោះអ្នករាល់គ្នាពីអំពើបាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានបង្គាប់ឲ្យធ្វើដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ផ្ទាល់បញ្ជាឲ្យធ្វើពិធីដូចយើងបានធ្វើនៅថ្ងៃនេះ ដើម្បីរំដោះអ្នករាល់គ្នាពីអំពើបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យធ្វើ ដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា |
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ធ្វើដូច្នេះអ្នករាល់គ្នានៅបម្រើអុលឡោះតាអាឡាដោយមិនត្រូវស្លាប់ឡើយ។ នេះជាបញ្ជាដែលខ្ញុំបានទទួលពីទ្រង់»។
អ៊ីសាអាល់ម៉ាហ្សៀសមិនបានទទួលមុខងារជាអ៊ីមុាំ តាមហ៊ូកុំដែលជាបទបញ្ជារបស់មនុស្សឡើយ គឺគាត់បានទទួលមុខងារនេះតាមអំណាចនៃជីវិតមិនចេះសាបសូន្យ
អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។