ចំពោះមនុស្សដែលមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុសត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។
លេវីវិន័យ 27:6 - អាល់គីតាប ក្មេងដែលមានអាយុពីមួយខែទៅប្រាំឆ្នាំ ត្រូវគិតជាប្រាក់មួយតម្លឹងកន្លះសម្រាប់ក្មេងប្រុស ហើយប្រាំបួនជីសម្រាប់ក្មេងស្រី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមានអាយុចាប់តាំងពីមួយខែរហូតដល់ប្រាំឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាប្រាក់ប្រាំសេកែល ស្រីបីសេកែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្មេងមានអាយុពីមួយខែទៅប្រាំឆ្នាំ ត្រូវគិតជាប្រាក់មួយតម្លឹងកន្លះសម្រាប់ក្មេងប្រុស ហើយប្រាំបួនជីសម្រាប់ក្មេងស្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមានអាយុចាប់តាំងពី១ខែរហូតដល់៥ឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាប្រាក់៥រៀល ស្រី៣រៀល |
ចំពោះមនុស្សដែលមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុសត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។
ចំពោះចាស់ៗដែលមានអាយុពីហុកសិបឆ្នាំឡើងទៅ ត្រូវគិតបួនតម្លឹងកន្លះសម្រាប់មនុស្សប្រុស ហើយបីតម្លឹងសម្រាប់មនុស្សស្រី។
ត្រូវថ្លឹងប្រាក់ប្រាំណែនសម្រាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈពោល គឺម្ភៃកេរ៉ា។