ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំ ថែមពីលើតម្លៃដែលអ៊ីមុាំបានគិត។
លេវីវិន័យ 27:19 - អាល់គីតាប បើម្ចាស់ដីចង់លោះដីរបស់ខ្លួន គេត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដី ហើយដីនោះនឹងបានជាកម្មសិទ្ធិរបស់គេវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើអ្នកដែលបានថ្វាយស្រែចង់លោះមកវិញ នោះត្រូវថែមមួយភាគក្នុងប្រាំលើសពីតម្លៃដែលអ្នកបានគិតនោះ រួចស្រែនោះនឹងបានជារបស់អ្នកនោះវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើម្ចាស់ដីចង់លោះដីរបស់ខ្លួន គេត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដី ហើយដីនោះនឹងបានជាកម្មសិទ្ធិរបស់គេវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើអ្នកដែលបានថ្វាយស្រែ ចង់លោះមកវិញ នោះត្រូវថែម១ភាគក្នុង៥លើសពីដំឡៃដែលឯងបានគិតនោះ រួចស្រែនោះនឹងបានជារបស់ផងអ្នកនោះវិញ |
ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំ ថែមពីលើតម្លៃដែលអ៊ីមុាំបានគិត។
ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈជូនអុលឡោះតាអាឡា អ៊ីមុាំត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬមិនល្អ រួចវាយតម្លៃ។
ប្រសិនបើគេញែកដីរបស់ខ្លួនទុកជាសក្ការៈក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។
ប្រសិនបើគេមិនចង់លោះដីទេ តែលក់ទៅឲ្យអ្នកផ្សេង នោះគេមិនអាចលោះយកដីរបស់ខ្លួនមកវិញបានឡើយ។