ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 25:51 - អាល់គីតាប

ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​ត្រូវ​បង់​ប្រាក់​លោះ​ខ្លួនទៅ​ឲ្យ​ម្ចាស់ គិត​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​សល់​នៅ​ច្រើន​ឆ្នាំ​ទៅ​ទៀត នោះ​ត្រូវ​សង​ថ្លៃ​លោះ​ខ្លួន ពី​តម្លៃ​ប្រាក់​ដែល​បាន​លក់​ខ្លួន​ទៅ តាម​ចំនួន​ឆ្នាំ​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ ត្រូវ​បង់​ប្រាក់​លោះ​ខ្លួន​ទៅ​ឲ្យ​ម្ចាស់ គិត​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សិន​ជា​សល់​នៅ​ច្រើន​ឆ្នាំ​ទៅ​ទៀត នោះ​ត្រូវ​សង​ថ្លៃ​លោះ​ខ្លួន ពី​ដំឡៃ​ប្រាក់​ដែល​បាន​លក់​ខ្លួន​ទៅ តាម​ចំនួន​ឆ្នាំ​នោះ

សូមមើលជំពូក



លេវី‌វិន័យ 25:51
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​មុន​នឹង​ដល់​ឆ្នាំ​មេត្តា‌ករុណា អ្នក​អាច​លក់​ដី​នោះ​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ​ទេ នោះ​ត្រូវ​បញ្ចុះ​តម្លៃ​ដោយ​គិត​ដល់​ចំនួន​ឆ្នាំ​ដែល​អាច​ច្រូត​កាត់​នៅ​សល់​តិច។


នៅ​ក្នុងស្រុក​ទាំង​មូល ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​ត្រូវ​បង្កើត​ឲ្យ​មាន​ច្បាប់​លោះ​ដី។


គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ ជា​មួយ​ម្ចាស់​ដែល​ទិញ​គាត់​នោះ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា ហើយ​បង់​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​នោះ គិត​ដូច​ប្រាក់​ឈ្នួល​របស់​អ្នក​បម្រើ។


ប្រសិន​បើ​នៅ​សល់​តិច​ឆ្នាំ មុន​នឹង​ដល់​ឆ្នាំ​មេត្តា‌ករុណា ក៏​ត្រូវ​គិត​ប្រាក់​លោះ​ខ្លួន​បង់​ទៅ​ឲ្យ​ម្ចាស់ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ​ដែរ។


ប្រសិន​បើ​គេ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ក្រោយ​ឆ្នាំ​មេត្តា‌ករុណា ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា‌ករុណា​ខាង​មុខ។