ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការ យ៉ាងធ្ងន់ធ្ងរ។
លេវីវិន័យ 25:46 - អាល់គីតាប អ្នករាល់គ្នាអាចចែកខ្ញុំបម្រើទាំងនោះ ឲ្យកូនចៅរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ ទុកជាកេរមត៌ក។ អ្នករាល់គ្នាអាចទុកពួកគេជាខ្ញុំបម្រើរហូតតទៅ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នាមិនត្រូវឲ្យនរណាម្នាក់ជិះជាន់ធ្វើបាបជនជាតិអ៊ីស្រអែល ដែលជាបងប្អូនរបស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នកនឹងទុកអ្នកទាំងនោះ ជាមត៌កឲ្យកូនចៅអ្នកតទៅ ដើម្បីឲ្យបានជាកេរអាករដែរ គឺពីអស់អ្នកទាំងនោះហើយ ដែលអ្នករាល់គ្នាត្រូវយកទុកជាអ្នកបម្រើដល់អ្នក តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនអ្នក នោះអ្នករាល់គ្នាមិនត្រូវត្រួតត្រាដោយតឹងរ៉ឹងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាអាចចែកខ្ញុំបម្រើទាំងនោះឲ្យកូនចៅរបស់អ្នករាល់គ្នា នៅជំនាន់ក្រោយ ទុកជាកេរមត៌ក។ អ្នករាល់គ្នាអាចទុកពួកគេជាខ្ញុំបម្រើរហូតតទៅ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ជិះជាន់ធ្វើបាបជនជាតិអ៊ីស្រាអែល ដែលជាបងប្អូនរបស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឯងនឹងទុកអ្នកទាំងនោះ ជាមរដកឲ្យកូនចៅឯងតទៅ ដើម្បីឲ្យបានជាកេរអាករ្តិ៍ដែរ គឺពីពួកអ្នកទាំងនោះហើយដែលឯងរាល់គ្នាត្រូវយកទុកជាបាវបំរើដល់ឯង តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនឯង នោះមិនត្រូវឲ្យឯងរាល់គ្នាត្រួតត្រាដោយតឹងរ៉ឹងឡើយ។ |
ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការ យ៉ាងធ្ងន់ធ្ងរ។
ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់អុលឡោះតាអាឡា អ៊ីស្រអែលនឹងយកអ្នកទាំងនោះធ្វើជាទាសករ។ ជនជាតិអ៊ីស្រអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះវិញ។
កុំជិះជាន់ធ្វើបាបពួកគេឲ្យសោះ ធ្វើដូច្នេះទើបអ្នកគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់អ្នក។
អ្នករាល់គ្នាអាចទិញខ្ញុំបម្រើពីចំណោមកូនចៅរបស់ជនបរទេស ដែលរស់នៅក្នុងស្រុករបស់អ្នករាល់គ្នា ឬពីចំណោមពូជអំបូររបស់គេដែលកើតក្នុងស្រុកនេះមកធ្វើជាកម្មសិទ្ធិរបស់អ្នក។
ប្រសិនបើជនបរទេស ឬអ្នកដែលស្នាក់នៅក្នុងស្រុករបស់អ្នកជាអ្នកមាន ហើយប្រសិនបើមានបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ លក់ខ្លួនទៅឲ្យជនបរទេស ឬអ្នកដែលស្នាក់នៅជាបណ្តោះអាសន្ន ឬលក់ខ្លួនឲ្យពូជពង្សរបស់ជនបរទេសនោះ