ទាសករដែលអ្នករាល់គ្នាទិញមកអាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីខតាន់ឲ្យជាមុនសិន។
លេវីវិន័យ 25:44 - អាល់គីតាប ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជាជាតិនានា ដែលនៅជុំវិញអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឯត្រង់អ្នកបម្រើប្រុស ឬស្រីដែលអ្នកនឹងបានទាំងប៉ុន្មាន នោះត្រូវទិញអ្នកបម្រើប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញអ្នករាល់គ្នាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជាជាតិនានា ដែលនៅជុំវិញអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯត្រង់បាវបំរើប្រុស ឬស្រីដែលឯងនឹងបានទាំងប៉ុន្មាន នោះត្រូវទិញបាវប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញឯងរាល់គ្នាវិញ |
ទាសករដែលអ្នករាល់គ្នាទិញមកអាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីខតាន់ឲ្យជាមុនសិន។
ប្រសិនបើខ្ញុំបម្រើនោះរស់បានមួយថ្ងៃ ឬពីរថ្ងៃ ចៅហ្វាយមិនត្រូវទទួលទោសទេ ព្រោះខ្ញុំបម្រើនោះជាសម្បត្តិរបស់គាត់។
កុំជិះជាន់ធ្វើបាបពួកគេឲ្យសោះ ធ្វើដូច្នេះទើបអ្នកគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់អ្នក។
អ្នករាល់គ្នាអាចទិញខ្ញុំបម្រើពីចំណោមកូនចៅរបស់ជនបរទេស ដែលរស់នៅក្នុងស្រុករបស់អ្នករាល់គ្នា ឬពីចំណោមពូជអំបូររបស់គេដែលកើតក្នុងស្រុកនេះមកធ្វើជាកម្មសិទ្ធិរបស់អ្នក។