បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូង ពីស្រែចម្ការដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផលនៅពេលដែលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
លេវីវិន័យ 23:39 - អាល់គីតាប នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុក ចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយជូនអុលឡោះតាអាឡាចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដប់ប្រាំខែទីប្រាំពីរ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ារយៈពេលប្រាំពីរថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សម្រាក ហើយនៅថ្ងៃទីប្រាំបី ក៏ជាថ្ងៃឈប់សម្រាកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុកចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃ១៥ខែអស្សុជ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សំរាក ហើយនៅថ្ងៃទី៨ ក៏ជាថ្ងៃឈប់សំរាកដែរ |
បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូង ពីស្រែចម្ការដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផលនៅពេលដែលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំលឹក និងស្រែកជ័យឃោសន៍ដោយជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យជំរសម្រាប់លើកតម្កើងអុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។
អ្នករាល់គ្នាត្រូវធ្វើគូរបានដុតជូនអុលឡោះតាអាឡាចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា ហើយធ្វើគូរបានដុតជូនទ្រង់។ ថ្ងៃនោះ ជាថ្ងៃបង្ហើយបុណ្យដែលអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
ក្រៅពីធ្វើបុណ្យថ្ងៃសម្រាករបស់អុលឡោះតាអាឡា អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយជូនជំនូនសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើជំនូនផ្សេងៗ ជំនូនលាបំណន់ និងជំនូនស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាជូនដល់អុលឡោះតាអាឡា។
នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយ ចំនួនប្រាំពីរថ្ងៃនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
«ពេលណាអ្នកបោកបែនស្រូវ និងជាន់ផ្លែទំពាំងបាយជូររួចរាល់ហើយ ចូរប្រារព្ធពិធីបុណ្យជំរ ចំនួនប្រាំពីរថ្ងៃ។