ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 22:24 - អាល់គីតាប

អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កំទេច កាត់ ឬ​ក្រៀវ​ពង​មក​ជូន​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​ឲ្យ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ បែក ឬ​ក្រៀវ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​អ្នក​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កម្ទេច កាត់ ឬ​ក្រៀវ​ពង មក​ថ្វាយ​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​ឲ្យ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ ឬ​បែក ឬ​ក្រៀវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​ឯង​ដែរ

សូមមើលជំពូក



លេវី‌វិន័យ 22:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​គម កើត​អុត មាន​ស្នាម​នៅ​លើ​ភ្នែក កើត​រមាស់ កើត​ស្រែង​ខូច​ពង។


មិន​ត្រូវ​ធ្វើ​សត្វ​ណា​មួយ​ដែល​ពិការ​ឡើយ ដ្បិត​អុលឡោះ​មិន​ពេញ​ចិត្ត​ទទួល​ពី​អ្នក​ទេ។


អ្នក​អាច​យក​គោ ឬ​កូន​ចៀម​ដែល​មាន​ជើង​វែង​ពេក ឬ​ខ្លី​ពេក មក​ជូន​ជា​ជំនូន​ស្ម័គ្រ​ចិត្ត​បាន តែ​បើ​ជា​ជំនូន​លា​បំណន់​វិញ អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​ទទួល​សត្វ​បែប​នេះ​ទេ។


«អ្នក​ដែល​បែក​ពង​លឹង្គ ឬ​ត្រូវ​គេ​កាត់​លឹង្គ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំអះ​របស់អុលឡោះ‌តាអាឡា​បាន​ឡើយ។