លើកលែងតែគ្រួសារជិតដិតបំផុត ដូចជាម្តាយឪពុក កូនប្រុសកូនស្រី និងបងប្អូនប្រុស។
លេវីវិន័យ 21:3 - អាល់គីតាប គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រីដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្តី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រី ដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្ដី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ |
លើកលែងតែគ្រួសារជិតដិតបំផុត ដូចជាម្តាយឪពុក កូនប្រុសកូនស្រី និងបងប្អូនប្រុស។
អ៊ីមុាំមានមុខងារជាមេដឹកនាំក្នុងចំណោមប្រជាជនរបស់ខ្លួន ដូច្នេះគាត់មិនត្រូវបន្ទាបបន្ថោកខ្លួនឯង ដោយបណ្តោយឲ្យខ្លួនទៅជាសៅហ្មងឡើយ។
កូនស្រីរបស់អ៊ីមុាំដែលរៀបការជាមួយអ្នកមិនមែនជាអ៊ីមុាំ គ្មានសិទ្ធិបរិភោគអាហារដែលយកពីជំនូនបរិសុទ្ធបានឡើយ។