គាត់ចូលទៅជិតតាម៉ារ ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថា ជាកូនប្រសាររបស់គាត់ទេ។ គាត់តបថា៖ «បើខ្ញុំទៅជាមួយអ្នក តើអ្នកឲ្យអ្វីខ្ញុំ?»។
លេវីវិន័យ 20:12 - អាល់គីតាប ប្រសិនបើបុរសម្នាក់រួមរ័កជាមួយកូនប្រសារស្រីរបស់ខ្លួន អ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមនុស្សណារួមដំណេកនឹងកូនប្រសាស្រីរបស់ខ្លួន នោះត្រូវសម្លាប់ចោលទាំងពីរនាក់ជាកុំខាន ដ្បិតជាការប្រព្រឹត្តច្របូកច្របល់ដ៏លាមក ឈាមគេត្រូវធ្លាក់មកលើគេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបុរសម្នាក់រួមរ័កជាមួយកូនប្រសាស្រីរបស់ខ្លួន អ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សណារួមដំណេកនឹងកូនប្រសាស្រីរបស់ខ្លួន នោះត្រូវឲ្យសំឡាប់ចោលទាំង២នាក់ជាកុំខាន ដ្បិតជាការប្រព្រឹត្តច្របូកច្របល់ដ៏លាមក ឈាមគេត្រូវធ្លាក់មកលើគេវិញ |
គាត់ចូលទៅជិតតាម៉ារ ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថា ជាកូនប្រសាររបស់គាត់ទេ។ គាត់តបថា៖ «បើខ្ញុំទៅជាមួយអ្នក តើអ្នកឲ្យអ្វីខ្ញុំ?»។
គាត់ពោលទៅវិញថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីទុក?»។ តាម៉ារឆ្លើយថា៖ «សុំប្រគល់ត្រារបស់អ្នក និងខ្សែវា ព្រមទាំងដំបងដែលអ្នកកាន់នោះមកឲ្យខ្ញុំ»។ យូដាប្រគល់របស់ទាំងនោះឲ្យតាម៉ារ រួចគាត់ក៏រួមរ័កជាមួយនាង។ បន្ទាប់មកនាងមានផ្ទៃពោះជាមួយគាត់។
ប្រសិនបើគេសម្លាប់ចោរដែលគេទាន់ កំពុងតែលួចនៅពេលយប់ អ្នកដែលសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។
មិនត្រូវរួមរ័កជាមួយកូនប្រសារស្រីរបស់អ្នកឡើយ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នកដូច្នេះ កុំរួមរ័កជាមួយនាងឲ្យសោះ។
មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលជាហេតុនាំឲ្យខ្លួនត្រូវសៅហ្មងឡើយ។ រីឯស្ត្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ ព្រោះជាអំពើមួយដ៏ថោកទាបបំផុត។
“អ្នកណារួមដំណេកជាមួយម្តាយក្មេករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។