ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 19:29 - អាល់គីតាប

មិន​ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក​ដោយ​ជំរុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​ឲ្យ​ស្រុក​ទេស​ពោរ​ពេញ​ទៅ​ដោយ​ភាព​ពេស្យា​ចារ និង​អំពើ​ថោក​ទាប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​ឲ្យ​បង្ខូច​កូន​ស្រី​អ្នក ដោយ​ធ្វើ​ឲ្យ​ទៅ​ជា​ស្រី​ពេស្យា​ឡើយ ក្រែង​ស្រុក​អ្នក​ទៅ​ជា​សហាយ‌ស្មន់​គ្រប់​គ្នា ហើយ​មាន​ពេញ​ដោយ​សេចក្ដី​អាក្រក់​ជួ‌ជាតិ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក ដោយ​ជំរុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​ឲ្យ​ស្រុក​ទេស​ពោរ‌ពេញ​ទៅ​ដោយ​ភាព​ពេស្យា‌ចារ និង​អំពើ​ថោក​ទាប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​បង្ខូច​កូន​ស្រី​ឯង​ដោយ​ធ្វើ​ឲ្យ​ទៅ​ជា​ស្រី​សំផឹង​ឡើយ ក្រែង​ស្រុក​ឯង​ទៅ​ជា​សហាយ‌ស្មន់​គ្រប់​គ្នា ហើយ​បាន​ពេញ​ជា​សេចក្ដី​អាក្រក់​ជួ‌ជាតិ

សូមមើលជំពូក



លេវី‌វិន័យ 19:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់​របស់​អ្នក​រាល់​គ្នា ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ហើយ​ក៏​មិន​ត្រូវ​សាក់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជាអុលឡោះ‌តាអាឡា។


អ៊ីមុាំ​មិន​ត្រូវ​យក​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​មក​ធ្វើ​ជា​ភរិយា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ស្ត្រី​ប្ដី​លែង​ដែរ ព្រោះ​អ៊ីមុាំ​ត្រូវ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន។


ប្រសិន​បើ​កូន​ស្រី​របស់​អ៊ីមុាំ​បង្ខូច​ខ្លួន ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ នាង​នោះ​បន្ថោក​ឪពុក​របស់​ខ្លួន ដូច្នេះ​ត្រូវ​យក​នាងទៅ​ដុត​ទាំង​រស់។


បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន​ជា​សរីរាង្គ​នៃ​រូប​កាយ​អាល់ម៉ា‌ហ្សៀស? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​សរីរាង្គ​អាល់ម៉ា‌ហ្សៀស ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ដ្រី​ពេស្យា​ឬ?


គេ​ត្រូវ​នាំ​ស្ត្រី​នោះ​ទៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​អ្នក​ស្រុក​ត្រូវ​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នៅ​ស្រុក​អ៊ីស្រ‌អែល ដោយ​បង្ខូច​ខ្លួន​នៅ​ពេល​រស់​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។