អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបឲ្យបុរសនោះនៅចំពោះអុលឡោះតាអាឡា គឺអ៊ីមុាំត្រូវជូនចៀមឈ្មោល ជាគូរបានលោះបាប នោះអុលឡោះតាអាឡានឹងលើកលែងទោសឲ្យគេបានរួចពីបាប។
លេវីវិន័យ 19:21 - អាល់គីតាប បុរសដែលបានប្រព្រឹត្តខុសត្រូវនាំយកចៀមឈ្មោលមួយទៅជូនជាជំនូនលោះបាប នៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រុសនោះត្រូវយកតង្វាយដោយព្រោះការរំលងមកថ្វាយព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ គឺជាចៀមឈ្មោលមួយ សម្រាប់ជាតង្វាយដោយព្រោះការរំលង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសដែលបានប្រព្រឹត្តខុស ត្រូវនាំយកចៀមឈ្មោលមួយទៅថ្វាយជាតង្វាយលោះបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រុសនោះត្រូវយកដង្វាយដោយព្រោះការរំលងមកថ្វាយព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ គឺជាចៀមឈ្មោល១ សំរាប់ជាដង្វាយដោយព្រោះការរំលង |
អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបឲ្យបុរសនោះនៅចំពោះអុលឡោះតាអាឡា គឺអ៊ីមុាំត្រូវជូនចៀមឈ្មោល ជាគូរបានលោះបាប នោះអុលឡោះតាអាឡានឹងលើកលែងទោសឲ្យគេបានរួចពីបាប។
«ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើហ៊ូកុំស្តីអំពីវត្ថុសក្ការៈដែលត្រូវជូនអុលឡោះតាអាឡា នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកជូនអុលឡោះតាអាឡា ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។
«ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងជូនចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកជូនអុលឡោះតាអាឡា ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយធ្វើជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។