Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 19:22 - អាល់គីតាប

22 អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​បុរស​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា គឺ​អ៊ីមុាំ​ត្រូវ​ជូន​ចៀម​ឈ្មោល ជា​គូរបាន​លោះ​បាប នោះអុលឡោះ‌តាអាឡា​នឹង​លើក​លែង​ទោស​ឲ្យ​គេ​បាន​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នោះ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នៃ​តង្វាយ ដោយ​ព្រោះ​ការ​រំលង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​ព្រះ‌អង្គ​នឹង​អត់​ទោស​ចំពោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​បុរស​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គឺ​បូជា‌ចារ្យ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ជា​យញ្ញ‌បូជា​លោះ​បាប នោះ​ព្រះ‌អម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ចៀម​ឈ្មោល​នៃ​ដង្វាយ ដោយ​ព្រោះ​ការ​រំលង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​ទ្រង់​នឹង​អត់​ទោស​ចំពោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 19:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​ដែល​បាន​ប្រព្រឹត្ត​ខុសត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ទៅ​ជូន​ជា​ជំនូន​លោះ​បាប នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ ត្រូវ​ចាត់​ទុក​ផ្លែ​ឈើ​ទាំង​នោះ​ជា​ផ្លែ​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គឺ​កុំ​បរិភោគ​ឡើយ។


គាត់​ធ្វើ​ពិធី​ជូន​គូរបាន​គោ​បា​នេះ ដូច​គាត់​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។


គាត់​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ​រួម​ជា​មួយ​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


«ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ​ភាព​នឹង​ជូន​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម