ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបងថ្លៃ ឬប្អូនថ្លៃរបស់ខ្លួន គឺជាអំពើមួយដ៏សៅហ្មង អ្នកនោះបន្ថោកកិត្តិយសបងប្អូនរបស់ខ្លួន ហើយគេនឹងគ្មានកូនឡើយ។
លេវីវិន័យ 18:16 - អាល់គីតាប មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យបើកកេរខ្មាសរបស់បង ឬប្អូនប្រុសអ្នកឡើយ នោះគឺជាកេរខ្មាសរបស់បង ឬប្អូនប្រុសអ្នកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យបើកកេរខ្មាសប្រពន្ធរបស់បង ឬប្អូនប្រុសឯងឡើយ នោះគឺជាកេរខ្មាសរបស់បង ឬប្អូនប្រុសឯងហើយ |
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបងថ្លៃ ឬប្អូនថ្លៃរបស់ខ្លួន គឺជាអំពើមួយដ៏សៅហ្មង អ្នកនោះបន្ថោកកិត្តិយសបងប្អូនរបស់ខ្លួន ហើយគេនឹងគ្មានកូនឡើយ។
«តួន! ម៉ូសាមានប្រសាសន៍ថាៈ “បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។
«តួន! ម៉ូសាបានចែងហ៊ូកុំទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។
ស្តេចហេរ៉ូដបានបញ្ជាឲ្យគេចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីព ជាប្អូន ហើយស្តេចហេរ៉ូដយកមកធ្វើជាប្រពន្ធ។
យ៉ះយ៉ាស្ដីបន្ទោសស្តេចហេរ៉ូដថែមទៀត ព្រោះស្តេចបានយកនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ប្អូនមកធ្វើជាប្រពន្ធរបស់ស្តេចផ្ទាល់។ មិនតែប៉ុណ្ណោះសោត យ៉ះយ៉ាស្ដីបន្ទោសស្តេចហេរ៉ូដ ព្រោះស្តេចបានធ្វើអំពើអាក្រក់ជាច្រើនផង។
«ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកដែលស្លាប់នោះ ពុំអាចរៀបការជាមួយអ្នកដទៃបានឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។