ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។
លេវីវិន័យ 16:7 - អាល់គីតាប គាត់នាំពពែឈ្មោលទាំងពីរ ទៅដាក់នៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវយកពពែឈ្មោលទាំងពីរនោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់នាំពពែឈ្មោលទាំងពីរទៅដាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវយកពពែឈ្មោលទាំង២នោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ |
ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។
ហារូនត្រូវធ្វើគោឈ្មោលរបស់គាត់ ជាគូរបានរំដោះបាបសម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។
ហារូនត្រូវចាប់ឆ្នោត ជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយជូនអុលឡោះតាអាឡា មួយទៀតឲ្យដោះលែង។
គាត់នាំគោស្ទាវនោះមកជូនអុលឡោះតាអាឡា នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា គាត់ត្រូវដាក់ដៃលើក្បាលគោនោះ ហើយអារកវានៅចំពោះអុលឡោះតាអាឡា។
តាំងពីពេលនោះមក អ៊ីសា ចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា គាត់ត្រូវតែទៅក្រុងយេរូសាឡឹម។ ពួកអះលីជំអះពួកអ៊ីមុាំ និងពួកតួន នឹងនាំគ្នាធ្វើបាបគាត់ឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងសម្លាប់គាត់ទៀតផងតែបីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។