ហើយអ៊ីមុាំពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើគាត់សង្កេតឃើញមានដុំពកពណ៌សនៅលើស្បែក ហើយដុំពកនោះធ្វើឲ្យរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីដុំពក
លេវីវិន័យ 13:9 - អាល់គីតាប កាលណាមនុស្សម្នាក់កើតឃ្លង់ គេត្រូវនាំអ្នកនោះទៅជួបអ៊ីមុាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាមានរោគឃ្លង់កើតឡើងដល់មនុស្សណា នោះត្រូវតែនាំទៅជួបសង្ឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាមនុស្សម្នាក់កើតឃ្លង់ គេត្រូវនាំអ្នកនោះទៅជួបបូជាចារ្យ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមានរោគឃ្លង់កើតឡើងដល់មនុស្សណា នោះត្រូវតែនាំទៅឯសង្ឃ |
ហើយអ៊ីមុាំពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើគាត់សង្កេតឃើញមានដុំពកពណ៌សនៅលើស្បែក ហើយដុំពកនោះធ្វើឲ្យរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីដុំពក
«កាលណាមនុស្សម្នាក់មានដុំពកនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបអ៊ីមុាំហារូន ឬកូនប្រុសណាម្នាក់របស់គាត់។
អ៊ីមុាំពិនិត្យជំងឺរបស់គេសាជាថ្មី ហើយពេលគាត់សង្កេតឃើញស្រែងបានរាលធំនៅលើស្បែក លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ គឺកើតឃ្លង់។