នៅថ្ងៃទីប្រាំពីរ ពេលអ៊ីមុាំពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក អ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។
លេវីវិន័យ 13:35 - អាល់គីតាប ផ្ទុយទៅវិញ ក្រោយពីពេលដែលអ៊ីមុាំប្រកាសថា អ្នកនោះជាមនុស្សបរិសុទ្ធ ស្រាប់តែរោគអង្គែរាលដាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើរោគនោះរាលដាលធំឡើងនៅនាស្បែក ក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ក្រោយពីពេលបូជាចារ្យប្រកាសថាអ្នកនោះជាមនុស្សបរិសុទ្ធ ស្រាប់តែរោគអង្គែរាលដាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើរោគនោះរាលដាលធំឡើងនៅនាស្បែក ក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយ |
នៅថ្ងៃទីប្រាំពីរ ពេលអ៊ីមុាំពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក អ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។
អ៊ីមុាំត្រូវពិនិត្យត្រង់កន្លែងដែលឈឺ ប្រសិនបើមានស្នាមខូងចូលទៅក្នុងស្បែក រោមប្រែជាមានពណ៌លឿង ហើយជ្រុះនៅសល់រង្វើលៗ នោះអ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺកើតអង្គែ ដែលជារោគឃ្លង់ម៉្យាងនៅលើក្បាល ឬនៅត្រង់ចង្កា។
លុះគំរប់ពេលប្រាំពីរថ្ងៃហើយ អ៊ីមុាំត្រូវពិនិត្យកន្លែងកើតអង្គែម្តងទៀត បើអង្គែមិនរាលដាលទៅលើស្បែក ហើយគ្មានស្នាមខូងទេអ៊ីមុាំត្រូវប្រកាសថាគាត់ជាមនុស្សបរិសុទ្ធ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់នឹងបានបរិសុទ្ធ។
នោះអ៊ីមុាំត្រូវពិនិត្យឡើងវិញ។ ប្រសិនបើអង្គែនោះពិតជារាលដាលនៅលើស្បែកមែន អ៊ីមុាំមិនចាំបាច់រកមើលរោមពណ៌លឿងទេ ដ្បិតអ្នកនោះជាមនុស្សមិនបរិសុទ្ធ។
ប៉ុន្តែ ក្រោយពេលដែលអ៊ីមុាំប្រកាសថា គាត់បានបរិសុទ្ធ ហើយស្រាប់តែស្រែងរាលធំឡើងថែមទៀត អ្នកនោះត្រូវត្រឡប់មកជួបអ៊ីមុាំវិញ។
រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។