គេឆ្លើយថា៖ «អ្នកខ្លះថាតួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាតួនជាណាពីអេលីយ៉េស អ្នកខ្លះទៀតថា តួនជាណាពីយេរេមា ឬជាណាពីណាមួយនាក់»។
លូកា 9:8 - អាល់គីតាប អ្នកខ្លះទៀតនិយាយថា“ណាពអេលីយ៉េសបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានណាពីម្នាក់ពីសម័យបុរាណបានរស់ឡើងវិញ”។ ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះថា៖ “អេលីយ៉ាបានលេចមក”។ អ្នកខ្លះទៀតថា៖ “ព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។ Khmer Christian Bible អ្នកខ្លះទៀតថា លោកអេលីយ៉ាបានលេចមក ប៉ុន្ដែពួកអ្នកឯទៀតថា មានអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនបានរស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណបានរស់ឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះទៀតនិយាយថា“ព្យាការី*អេលីយ៉ាបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញដូច្នេះ |
គេឆ្លើយថា៖ «អ្នកខ្លះថាតួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាតួនជាណាពីអេលីយ៉េស អ្នកខ្លះទៀតថា តួនជាណាពីយេរេមា ឬជាណាពីណាមួយនាក់»។
ពួកសិស្សសួរអ៊ីសាថា៖ «ហេតុដូចម្ដេចបានជាពួកតួនចេះតែមានប្រសាសន៍ថា ណាពីអេលីយ៉េសត្រូវអញ្ជើញមកមុន?»។
អ្នកខ្លះថា៖ «គាត់ជាណាពីអេលីយ៉េស» ហើយខ្លះទៀតថា៖ «គាត់ជាណាពីម្នាក់ដូចណាពីឯទៀតៗពីជំនាន់ដើមដែរ»។
ពួកសិស្សឆ្លើយថា៖ «អ្នកខ្លះថាតួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាតួនជាណាពីអេលីយ៉េស ហើយអ្នកខ្លះទៀតថាតួនជាណាពីមួយនាក់»។
ពួកសិស្សឆ្លើយថា៖ «អ្នកខ្លះថា តួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថា តួនជាណាពីអេលីយ៉េស ហើយអ្នកខ្លះទៀតថា តួនជាណាពីម្នាក់ពីសម័យបុរាណដែលរស់ឡើងវិញ»។
ពួកគេសួរគាត់ថា៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាណាពីអេលីយ៉េសឬ?» នោះឬ?»។ គាត់ឆ្លើយថា៖ «មិនមែនទេ!»។