ចូរផ្ញើជីវិតលើអុលឡោះតាអាឡា ចូរប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។
លូកា 9:3 - អាល់គីតាប អ៊ីសាប្រាប់ទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“កុំយកអ្វីសម្រាប់ការធ្វើដំណើរ កុំយកឈើច្រត់ ថង់យាម នំប៉័ង ឬកាក់ប្រាក់ឡើយ ហើយក៏កុំយកអាវម្នាក់ពីរៗដែរ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពេលធ្វើដំណើរ កុំយកអ្វីទៅជាមួយឲ្យសោះ ទោះជាឈើច្រត់ ថង់យាម នំប៉័ង ឬប្រាក់ក្ដី ហើយម្នាក់ៗមិនត្រូវមានអាវពីរបន្លាស់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលប្រាប់ថា៖ «កុំយកអ្វីទៅតាមផ្លូវឡើយ ទោះជាដំបង ថង់យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវពីរដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលប្រាប់ថា កុំឲ្យយកអ្វីសំរាប់តាមផ្លូវឡើយ ទោះជាដំបង យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវ២ដែរ |
ចូរផ្ញើជីវិតលើអុលឡោះតាអាឡា ចូរប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។
ពេលនោះ អ៊ីសាហៅសិស្សទាំងដប់ពីរនាក់មក រួចគាត់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញអ៊ីព្លេសផង។
អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារ សម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់ សម្រាប់បិទបាំងរូបកាយឡើយ
មនុស្សមានជំនឿតិចអើយ! ប្រសិនបើអុលឡោះផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើអុលឡោះនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?
បន្ទាប់មក អ៊ីសាសួរសិស្សថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេឆ្លើយថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។
យ៉ះយ៉ាតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។
លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំជូនអ៊ីសា នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។
បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។
ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា ឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ដ។