អ៊ីសាចាត់សិស្សទាំងដប់ពីរនាក់នេះឲ្យទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
លូកា 9:2 - អាល់គីតាប អ៊ីសាចាត់គេឲ្យចេញទៅប្រកាសអំពីនគររបស់អុលឡោះ ព្រមទាំងមើលអ្នកជំងឺឲ្យបានជាផង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានចាត់ពួកគេឲ្យទៅ ដើម្បីប្រកាសអាណាចក្ររបស់ព្រះ និងដើម្បីប្រោសអ្នកជំងឺឲ្យជា។ Khmer Christian Bible ហើយព្រះអង្គក៏ចាត់ពួកគេឲ្យចេញទៅប្រកាសអំពីនគរព្រះជាម្ចាស់ និងប្រោសពួកអ្នកជំងឺឲ្យបានជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានចាត់គេឲ្យទៅប្រកាសប្រាប់អំពីព្រះរាជ្យរបស់ព្រះ ហើយមើលអ្នកជំងឺឲ្យបានជាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចាត់គេឲ្យចេញទៅប្រកាសអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យជាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចាត់គេឲ្យទៅប្រកាសប្រាប់ពីនគរព្រះ ហើយឲ្យមើលមនុស្សមានជំងឺឲ្យបានជាផង |
អ៊ីសាចាត់សិស្សទាំងដប់ពីរនាក់នេះឲ្យទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
អ្នកដែលបានឮបន្ទូលអំពីនគរ នៃអុលឡោះតែមិនយល់ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតអ៊ីព្លេសមកឆក់យកបន្ទូលនៃអុលឡោះដែលបានធ្លាក់ក្នុងចិត្ដគេនោះទៅ។
គេនឹងប្រកាសដំណឹងល្អអំពីនគរនេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះទើបដល់អវសានកាលនៃពិភពលោក»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។
ក្រោយមក អ៊ីសាជាអម្ចាស់ជ្រើសយកសិស្សចិតសិបពីរនាក់ទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលអ៊ីសាបម្រុងនឹងទៅ។
“សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថានគររបស់អុលឡោះមកជិតបង្កើយហើយ”។
ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឲ្យបានជា ហើយប្រាប់អ្នកភូមិថាៈ “នគររបស់អុលឡោះនៅជិតអ្នករាល់គ្នាហើយ”។
គីតាបហ៊ូកុំ និងគីតាបណាពបានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់។ ប៉ុន្តែ តាំងពីពេលនោះមកមនុស្សម្នាបានឮដំណឹងល្អ អំពីនគរអុលឡោះ ហើយគ្រប់គ្នាខំប្រឹងចូល។
តែមហាជនដឹងក៏នាំគ្នាទៅតាមអ៊ីសា។ អ៊ីសាទទួលពួកគេ ហើយនិយាយអំពីនគរ របស់អុលឡោះឲ្យគេស្ដាប់ ព្រមទាំងប្រោសអ្នកជំងឺឲ្យបានជាផង។