អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
លូកា 8:56 - អាល់គីតាប ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែអ៊ីសាហាមគេមិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។ ព្រះគម្ពីរខ្មែរសាកល ឪពុកម្ដាយរបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែព្រះយេស៊ូវទ្រង់បង្គាប់ពួកគេមិនឲ្យប្រាប់អ្នកណាអំពីការដែលបានកើតឡើងនោះឡើយ៕ Khmer Christian Bible ឪពុកម្ដាយរបស់នាងមានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ប៉ុន្ដែព្រះអង្គបានបង្គាប់ពួកគេកុំឲ្យប្រាប់អ្នកណាម្នាក់អំពីហេតុការណ៍ដែលបានកើតឡើងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុកម្តាយរបស់នាងមានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង តែព្រះអង្គហាមមិនឲ្យប្រាប់អ្នកណាពីហេតុការណ៍ដែលបានកើតឡើងនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែព្រះយេស៊ូហាមគេមិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុកម្តាយនាងក៏កើតមានសេចក្ដីអស្ចារ្យ តែទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងពីការនោះឡើយ។ |
អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ អ៊ីសាហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។
អ៊ីសាបានហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីម៉ាំ ហើយជូនជំនូនដូចម៉ូសាបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតមែន»។
រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ អ៊ីសាសុំឲ្យគេយកចំណីអាហារមកឲ្យនាងបរិភោគ។