ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 7:43 - អាល់គីតាប

លោក​ស៊ីម៉ូន​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ អ៊ីសា​ប្រាប់​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស៊ីម៉ូន​ទូល​ឆ្លើយ​ថា​៖ “ខ្ញុំ​គិតថា គឺ​អ្នកដែល​ម្ចាស់បំណុល​លើកលែង​ឲ្យ​ច្រើនជាង”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អ្នក​ពិចារណា​ត្រូវ​ហើយ”។

សូមមើលជំពូក

Khmer Christian Bible

លោក​ស៊ីម៉ូន​ក៏​ទូល​តប​ថា៖​ «ខ្ញុំ​គិត​ថា​ គឺ​អ្នក​ដែល​គាត់​បាន​លើកលែង​ច្រើន!»​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​វិនិច្ឆ័យ​ត្រូវ​ណាស់»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា គឺ​អ្នក​ដែល​ជំពាក់​ច្រើន​ជាង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ពិចារណា​បាន​ត្រឹម​ត្រូវ​មែន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស៊ីម៉ូន​ទូល​ឆ្លើយ​ថា ខ្ញុំ​ស្មាន​ថា​ជា​អ្នក​មួយ​ដែល​ជំពាក់​ច្រើន​ជាង​នោះ​ឯង ទ្រង់​ក៏​មាន​បន្ទូល​តប​ថា អ្នក​ស្មាន​ត្រូវ​ហើយ

សូមមើលជំពូក



លូកា 7:43
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អាណិត​អាសូរ​អ្នក​បម្រើ​នោះ​ពន់​ពេក​ណាស់ ស្តេច​ក៏​ឲ្យ​គាត់​ទៅ​វិញ ទាំង​លុប​បំណុល​ចោល​ថែម​ទៀត​ផង។


កាល​អ៊ីសា​ឮ​គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា​វាង‌វៃ​ដូច្នេះ អ៊ីសា​ប្រាប់​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​របស់​អុលឡោះ​ទេ»។ បន្ទាប់​មក គ្មាន​នរណា​ហ៊ាន​ដេញ​ដោល​សួរ​អ៊ីសា​ទៀត​ឡើយ។


កាល​អ៊ីសា​ធ្វើ​ដំណើរ​ជា​មួយ​ពួក​សិស្ស គាត់​ចូល​ក្នុង​ភូមិ​មួយ។ មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​អ៊ីសា​ឲ្យ​ស្នាក់​ក្នុង​ផ្ទះ​នាង។


ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។


បន្ទាប់​មក អ៊ីសា​បែរ​ទៅ​រក​ស្ដ្រី​នោះ រួច​និយាយ​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ដ្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សំរក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។


ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​លោក​ដឹង​ថា នាង​សំដែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ ព្រោះ​អុលឡោះ​បាន​ប្រោស​ឲ្យ​នាង​រួច​ពី​បាប​ជា​ច្រើន។ រីឯ​អ្នក​ដែល​អុលឡោះ​លើក‌លែង​ទោស​ឲ្យ​តិច​ក៏​សំដែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។