នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖
លូកា 7:20 - អាល់គីតាប អ្នកទាំងពីរទៅដល់សួរអ៊ីសាថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកចាត់ឲ្យយើងខ្ញុំមកសួរតួនថា តើតួនជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងពីរក៏មកដល់ព្រះអង្គ ហើយទូលថា៖ “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងខ្ញុំឲ្យមកសួរលោកថា: ‘តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?’”។ Khmer Christian Bible កាលពួកគេមកដល់ ក៏ទូលសួរព្រះអង្គថា៖ «លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងឲ្យមកសួរលោកថា តើលោកជាព្រះមួយអង្គដែលត្រូវយាងមក ឬយើងត្រូវរង់ចាំមួយអង្គទៀត?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកទាំងពីរនោះមកជួបព្រះអង្គ គេទូលព្រះអង្គថា៖ «លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរលោកថា "តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត"»? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់ឲ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ្នកទាំង២នោះមកដល់ ក៏ទូលទ្រង់ថា លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរទ្រង់ថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត |
នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖
រួចចាត់ឲ្យទៅសួរអ៊ីសាជាអម្ចាស់ថា៖ «តើតួនជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
នៅគ្រានោះអ៊ីសាកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានអ៊ីព្លេសនៅក្នុងខ្លួនឲ្យបានជា។ អ៊ីសាក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យឃើញដែរ។