ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកនាំសាររបស់អុលឡោះស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ស្តេចក៏លាតដៃពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ដៃដែលស្តេចលើកចង្អុលទៅអ្នកនាំសាររបស់អុលឡោះក៏ស្ពឹក កំរើកលែងរួច។
លូកា 6:6 - អាល់គីតាប នៅថ្ងៃជំអាត់មួយទៀត អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃសប្ប័ទមួយទៀត ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំ ហើយបង្រៀនគេ។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។ Khmer Christian Bible នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃខាងស្ដាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានបុរសម្នាក់ដែលស្វិតដៃខាងស្តាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃឈប់សំរាក១ទៀត ទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានមនុស្សម្នាក់ ដែលស្វិតដៃខាងស្តាំ |
ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកនាំសាររបស់អុលឡោះស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ស្តេចក៏លាតដៃពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ដៃដែលស្តេចលើកចង្អុលទៅអ្នកនាំសាររបស់អុលឡោះក៏ស្ពឹក កំរើកលែងរួច។
អ្នកគង្វាលពាលមុខជាត្រូវវេទនាពុំខាន! ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។ សូមឲ្យដាវកាប់បំបាក់ដៃ និងចាក់ចំភ្នែកស្ដាំរបស់គេ! សូមឲ្យដៃរបស់គេស្វិតប្រើការលែងបាន ហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។
អ៊ីសាដើរកាត់ស្រុកកាលីឡេទាំងមូល គាត់បង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំរបស់ពួកគេ គាត់ប្រកាសដំណឹងល្អអំពីនគររបស់អុលឡោះ ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជន ឲ្យបានជាផង។
អ៊ីសាសួរទៅពួកបណ្ឌិតខាងហ៊ូកុំ និងពួកខាងគណៈផារីស៊ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យបានជា នៅថ្ងៃជំអាត់ឬទេ?»។
អ៊ីសាទៅភូមិណាសារ៉ែត ជាភូមិដែលគាត់នៅកាលពីកុមារ។ នៅថ្ងៃជំអាត់ អ៊ីសាទៅសាលាប្រជុំតាមទម្លាប់របស់គាត់។ អ៊ីសាក្រោកឈរឡើង ដើម្បីអានគីតាប។
អ៊ីសាទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ អ៊ីសាបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃជំអាត់។
មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាដើរកាត់វាលស្រែ សិស្សរបស់អ៊ីសានាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។
មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមបរិវេណទាំងនោះ [រង់ចាំទឹកកំរើក
ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីអុលឡោះទេ ដ្បិតគាត់ពុំគោរពហ៊ូកុំសម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?» ពួកគេក៏បាក់បែកគ្នា។