បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅដោយគ្មាននរណាឃើញ
លូកា 6:2 - អាល់គីតាប មានពួកខាងគណៈផារីស៊ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្ដិហាមមិនឲ្យធ្វើនៅថ្ងៃជំអាត់ដូច្នេះ?»។ ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្ដេចក៏អ្នករាល់គ្នាធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ?”។ Khmer Christian Bible ពួកអ្នកខាងគណៈផារិស៊ីខ្លះបានសួរថា៖ «តើហេតុដូចម្ដេចបានជាអ្នករាល់គ្នាធ្វើអ្វី ដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មានពួកផារិស៊ីខ្លះនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពួកខាងគណៈផារីស៊ី*ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកផារិស៊ីខ្លះស្តីថា ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សំរាកដូច្នេះ |
បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅដោយគ្មាននរណាឃើញ
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាក គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ សម្រាប់អុលឡោះតាអាឡា។ អស់អ្នកដែលធ្វើការនៅថ្ងៃឈប់សម្រាកនឹងត្រូវគេប្រហារជីវិត។
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសក្ការៈ គឺថ្ងៃឈប់សម្រាកដែលជាថ្ងៃបុណ្យជូនអុលឡោះតាអាឡា។ អ្នកដែលធ្វើការនៅថ្ងៃនោះ នឹងត្រូវគេប្រហារជីវិត។
ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃឈប់សម្រាក ប្រសិនបើអ្នកមិនស្វែងរកកំរៃ នៅថ្ងៃដ៏វិសុទ្ធរបស់យើង ប្រសិនបើអ្នកចាត់ទុកថ្ងៃឈប់សម្រាក ថាជាថ្ងៃមួយដ៏សប្បាយ ជាថ្ងៃដ៏វិសុទ្ធរបស់អុលឡោះតាអាឡា ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន គឺមិនរកស៊ី មិនរកកំរៃ និងមិននិយាយតថ្លៃនោះទេ
ពួកខាងគណៈផារីស៊ីឃើញដូច្នោះជម្រាបអ៊ីសាថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការ ដែលបញ្ញត្ដិហាមមិនឲ្យធ្វើនៅថ្ងៃជំអាត់!»។
«ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។
ពួកខាងគណៈផារីស៊ីជម្រាបអ៊ីសាថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការដែលហ៊ូកុំហាមមិនឲ្យធ្វើ នៅថ្ងៃជំអាត់ដូច្នេះ?»។
មានគេសួរអ៊ីសាថា៖ «ពួកសិស្សរបស់យ៉ះយ៉ា និងពួកសិស្សខាងគណៈផារីស៊ តែងតែតមអាហារ និងទូរអាជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោក បែរជានាំគ្នាបរិភោគដូច្នេះ?»។
ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនអ៊ីសា ព្រោះអ៊ីសាធ្វើការនោះនៅថ្ងៃជំអាត់។