ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ យ៉ាកកូបជាកូនរបស់លោកអាល់ផាយ និងថាដេ
លូកា 6:16 - អាល់គីតាប យូដាសជាកូនយ៉ាកកូប និងយូដាសអ៊ីស្ការីយ៉ុតដែលនឹងក្បត់អ៊ីសា។ ព្រះគម្ពីរខ្មែរសាកល យូដាសកូនរបស់យ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្លាយទៅជាអ្នកក្បត់។ Khmer Christian Bible លោកយូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្លាយជាជនក្បត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដាស ជាកូនរបស់យ៉ាកុប និងយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងយូដាស ជាញាតិនឹងយ៉ាកុប១ ហើយយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់១ |
ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ យ៉ាកកូបជាកូនរបស់លោកអាល់ផាយ និងថាដេ
អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកកូបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម
អ៊ីសាចុះពីលើភ្នំជាមួយសិស្សទាំងនោះមកអង្គុយនៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសិស្សជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំអ៊ីសាយ៉ាងកកកុញ។
លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ ហេតុដូចម្ដេចបានជាលោកម្ចាស់បង្ហាញឲ្យតែយើងខ្ញុំស្គាល់លោកម្ចាស់ មិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?»។
ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។
ខ្ញុំ យូដាស ជាអ្នកបម្រើរបស់អ៊ីសាអាល់ម៉ាហ្សៀស និងជាប្អូនរបស់លោកយ៉ាកកូប សូមជម្រាបមកបងប្អូនដែលអុលឡោះជាបិតាបានត្រាស់ហៅ គឺអ្នកដែលទ្រង់ស្រឡាញ់ ហើយបម្រុងទុកសម្រាប់អ៊ីសាអាល់ម៉ាហ្សៀសសូមជ្រាប។