អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
លូកា 3:38 - អាល់គីតាប លោកកៃណានជាកូនលោកអេណុស លោកអេណុសជាកូនលោកសេថ លោកសេថជាកូនអាដាម ហើយអាដាមជាមនុស្សដំបូងដែលអុលឡោះបង្កើតមក។ ព្រះគម្ពីរខ្មែរសាកល កៃណានជាកូនអេណុស អេណុសជាកូនសេថ សេថជាកូនអ័ដាម ហើយអ័ដាមជាកូនរបស់ព្រះ៕ Khmer Christian Bible លោកកៃណានជាកូនលោកអេណុស លោកអេណុសជាកូនលោកសេត លោកសេតជាកូនលោកអ័ដាម ហើយលោកអ័ដាមជាកូនព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កៃណានជាកូនអេណុស អេណុសជាកូនសេត សេតជាកូនអ័ដាម អ័ដាមជាកូនព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកៃណានជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កៃណានជាកូនអេណុសៗជាកូនសេតៗ ជាកូនអ័ដាមៗ ជាកូនព្រះ។ |
អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
អាដាមរួមរស់ជាមួយភរិយាម្តងទៀត នាងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា សេថ ដ្បិតនាងពោលថា «ដ្បិតអុលឡោះប្រទានកូនមួយទៀតមកឲ្យខ្ញុំ ដើម្បីបន្តពូជជំនួសហាបេល ដែលកបេលបានសម្លាប់»។
សេថបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា អេណុស។ ចាប់តាំងពីពេលនោះមក គេនាំគ្នាគោរពថ្វាយបង្គំអុលឡោះហៅទ្រង់ថា «អុលឡោះតាអាឡា»។
ឱអុលឡោះតាអាឡាអើយ សូមកុំខឹង នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ទ្រង់។
លោកឡាម៉េកជាកូនលោកមធូសាឡា លោកមធូសាឡាជាកូនលោកហេណុក លោកហេណុកជាកូនលោកយ៉ារ៉េដ លោកយ៉ារ៉េដជាកូនលោកម៉ាលេលាល លោកម៉ាលេលាលជាកូនលោកកៃណាន
អ៊ីសាបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ គាត់ត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយរសអុលឡោះនាំគាត់ទៅវាលរហោស្ថាន។
ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺអាដាមក៏មានជីវិតរស់ឡើង» បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។
មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីសូរ៉កា។