ទ្រង់បានធ្វើឲ្យការសោកសង្រេង របស់ខ្ញុំប្រែទៅជាអំណរសប្បាយ ទ្រង់បានយកសំលៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសំលៀកបំពាក់ សម្រាប់ពិធីបុណ្យឲ្យខ្ញុំវិញ។
លូកា 24:52 - អាល់គីតាប ក្រោយពីបានថ្វាយបង្គំអ៊ីសារួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅយេរូសាឡិមវិញដោយអំណរយ៉ាងខ្លាំង Khmer Christian Bible ពួកគេក៏ថ្វាយបង្គំព្រះអង្គ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញដោយអំណរជាខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ក្រាបថ្វាយបង្គំទ្រង់ រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង |
ទ្រង់បានធ្វើឲ្យការសោកសង្រេង របស់ខ្ញុំប្រែទៅជាអំណរសប្បាយ ទ្រង់បានយកសំលៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសំលៀកបំពាក់ សម្រាប់ពិធីបុណ្យឲ្យខ្ញុំវិញ។
ពេលនោះ ស្រាប់តែអ៊ីសាមកជួបពួកនាង គាត់មានប្រសាសន៍ថា៖ «សាឡាមមូអាឡៃគុម!»។ នាងទាំងនោះក៏ចូលមកអោបជើង ហើយក្រាបថ្វាយបង្គំអ៊ីសា។
អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្ដដោយខ្ញុំទៅឯអុលឡោះជាបិតា ដ្បិតអុលឡោះជាបិតាមានឋានៈធំជាងខ្ញុំ។
អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដ ប៉ុន្ដែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ដ ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្ដអ្នករាល់គ្នាបានឡើយ។
ប៉ុន្ដែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ម្ចាស់ដ៏ជួយការពារមិនមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់រសអុលឡោះឲ្យមករកអ្នករាល់គ្នា។
ពេលនោះ ក្រុមសាវ័កនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។
បងប្អូនមិនដែលបានឃើញអ៊ីសាទេ តែបងប្អូនស្រឡាញ់គាត់ ទោះបីបងប្អូននៅតែពុំទាន់ឃើញគាត់ក្ដី ក៏បងប្អូនជឿលើគាត់ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន