ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់អ្នកនោះ ដែលស្ថិតនៅខាងមុខខ្ញុំថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។
លូកា 24:5 - អាល់គីតាប នាងភ័យខ្លាចជាខ្លាំងហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកអ៊ីសាដែលរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ពួកនាងក៏ភ័យខ្លាច ហើយឱនមុខដល់ដី។ បុរសពីរនាក់នោះនិយាយនឹងពួកនាងថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងរកមនុស្សរស់ នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? Khmer Christian Bible ពួកគេក៏ប្រែជាភ័យខ្លាច ហើយក្រាបមុខដល់ដី ឯបុរសពីរនាក់នោះប្រាប់មកពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នារកមនុស្សរស់នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខដល់ដី តែបុរសទាំងពីរនាក់នោះនិយាយមកគេថា៖ «ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងភ័យខ្លាចជាខ្លាំង ហើយឱនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខនឹងដី រួចអ្នកនោះនិយាយមកគេថា ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ |
ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់អ្នកនោះ ដែលស្ថិតនៅខាងមុខខ្ញុំថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។
រួចហើយគាត់ពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលគាត់មានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំមានកម្លាំងហើយ»។
ពេលឮពាក្យនេះ នាងម៉ារីយំរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្ដថា តើពាក្យសាឡាមនេះមានន័យដូចម្ដេច?
ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរជិតនាង។
[អ៊ីសាមិននៅទីនេះទេ អុលឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីពាក្យ ដែលអ៊ីសាបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា
អុលឡោះបានប្រោសអ៊ីសាឲ្យរស់ឡើងវិញ ទ្រង់ដោះលែងអ៊ីសាឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំអ៊ីសាទុកបានឡើយ។
លោកលេវីដែលទទួលជំនូនមួយភាគដប់នោះ ជាមនុស្សតែងតែស្លាប់។ រីឯស្តេចម៉ិលគីស្សាដែកវិញ គាត់មានជីវិតរស់ដូចគីតាបបានបញ្ជាក់ស្រាប់។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់ របស់ក្រុមជំអះ នៅក្រុងស្មៀរណាដូចតទៅនេះ៖ អ៊ីសាដែលនៅមុនគេ និងនៅក្រោយគេបំផុត គឺគាត់ដែលបានស្លាប់ និងរស់ឡើងវិញ គាត់ប្រាប់ថាៈ