អ៊ីសាសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។
លូកា 24:18 - អាល់គីតាប ម្នាក់ឈ្មោះក្លេវប៉ាសជម្រាបអ៊ីសាថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម ដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។ ព្រះគម្ពីរខ្មែរសាកល ម្នាក់ឈ្មោះក្លេអូប៉ាសទូលតបនឹងព្រះអង្គថា៖ “ក្នុងអ្នកដែលស្នាក់នៅយេរូសាឡិម មានតែលោកប៉ុណ្ណោះឬ ដែលមិនដឹងហេតុការណ៍ដែលកើតឡើងនៅទីនោះក្នុងប៉ុន្មានថ្ងៃនេះ?”។ Khmer Christian Bible ម្នាក់ឈ្មោះក្លេប៉ាសទូលតបទៅព្រះអង្គថា៖ «តើមានតែអ្នកម្នាក់ប៉ុណ្ណោះឬ ដែលនៅក្រុងយេរូសាឡិម ហើយមិនដឹងហេតុការណ៍ដែលបានកើតឡើងនៅក្នុងក្រុងប៉ុន្មានថ្ងៃនេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់ដែលឈ្មោះក្លេវប៉ាសឆ្លើយថា៖ «តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬ បានជាមិនដឹងហេតុការណ៍ដែលកើតឡើង ក្នុងរវាងប៉ុន្មានថ្ងៃនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ |
អ៊ីសាសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។
អ៊ីសាសួរទៅគេថា៖ «តើរឿងអ្វី?»។ គេឆ្លើយថា៖ «គឺរឿងអ៊ីសាជាអ្នកភូមិណាសារ៉ែត។ អុលឡោះ និងប្រជាជនទាំងមូលទទួលស្គាល់ថា គាត់ជាណាពមានអំណាចក្នុងគ្រប់កិច្ចការដែលគាត់បានធ្វើ និងគ្រប់ពាក្យសំដីដែលគាត់បានថ្លែង។
ម្តាយអ៊ីសា ប្អូនស្រីម្តាយនាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់អ៊ីសា។