លូកា 24:16 - អាល់គីតាប គេឃើញអ៊ីសាផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់អ៊ីសាបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែភ្នែករបស់ពួកគេត្រូវបានបាំងមិនឲ្យស្គាល់ព្រះអង្គទេ។ Khmer Christian Bible តែភ្នែករបស់ពួកគេត្រូវបានខ្ទប់មិនឲ្យស្គាល់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែភ្នែកគេមិនអាចមើលស្គាល់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ |
បន្ទាប់មក អ៊ីសាបានបង្ហាញខ្លួនឲ្យសិស្សពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។
អ៊ីសាសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។
ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញអ៊ីសាឈរនៅទីនោះ តែនាងមិនដឹងថាជាអ៊ីសាទេ។