ពេលនោះ ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ដ្រីបម្រើរបស់មូស្ទីម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់អ៊ីសា ជាអ្នកស្រុកកាលីឡេដែរ!»។
លូកា 23:6 - អាល់គីតាប លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។ ព្រះគម្ពីរខ្មែរសាកល ពីឡាត់ឮដូច្នេះ ក៏សួរថា៖ “តើអ្នកនេះជាអ្នកកាលីឡេឬ?”។ Khmer Christian Bible ពេលលោកពីឡាត់ឮដូច្នេះ ក៏សាកសួរថា បុរសម្នាក់នេះជាអ្នកស្រុកកាលីឡេមែនដែរឬអត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេដូច្នេះ នោះលោកសួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេ នោះលោកសួរថា មនុស្សនេះជាអ្នកស្រុកកាលីឡេឬអី |
ពេលនោះ ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ដ្រីបម្រើរបស់មូស្ទីម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់អ៊ីសា ជាអ្នកស្រុកកាលីឡេដែរ!»។
ពេលនោះ មានអ្នកខ្លះមកជម្រាបអ៊ីសា អំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែធ្វើគូរបាន។
ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
កាលលោកពីឡាតដឹងថា អ៊ីសាជាអ្នកស្រុកនៅក្រោមអំណាចរបស់ស្តេចហេរ៉ូដ លោកក៏បញ្ជូនអ៊ីសាទៅស្តេចហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។
បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។