នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
លូកា 23:55 - អាល់គីតាប ពួកស្ដ្រីដែលមកតាមអ៊ីសាតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយយូសុះដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់សពអ៊ីសាផង។ ព្រះគម្ពីរខ្មែរសាកល ស្ត្រីៗដែលមកពីកាលីឡេជាមួយព្រះយេស៊ូវ ក៏ទៅតាម ហើយមើលរូងផ្នូរ និងរបៀបដែលគេដាក់ព្រះសពព្រះអង្គ។ Khmer Christian Bible ឯពួកស្ដ្រីដែលចេញមកពីស្រុកកាលីឡេជាមួយព្រះអង្គ បានដើរតាមទៅមើលផ្នូរ និងរបៀបដែលគេដាក់សពរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្រ្តីដែលមកពីស្រុកកាលីឡេជាមួយព្រះអង្គ ក៏តាមទៅឃើញផ្នូរ និងសណ្ឋានដែលគេបញ្ចុះព្រះសពព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកស្ត្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសពព្រះយេស៊ូផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកស្រីៗ ដែលមកពីស្រុកកាលីឡេជាមួយនឹងទ្រង់ គេក៏តាមទៅឃើញផ្នូរ នឹងសណ្ឋានដែលគេបញ្ចុះព្រះសពទ្រង់ដែរ |
នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារី ជាម្ដាយយ៉ូសេ្វ នាំគ្នាមើលកន្លែងដែលគេបញ្ចុះសពអ៊ីសា។
អ្នកជិតដិតនឹងអ៊ីសាទាំងប៉ុន្មាន ព្រមទាំងពួកស្ដ្រីដែលដើរតាមគាត់ តាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។
ហើយមានស្ដ្រីខ្លះទៀតដែលអ៊ីសាបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញអ៊ីព្លេសចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលអ៊ីសាបានដេញអ៊ីព្លេសប្រាំពីរចេញពីនាង