នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សម្រាក ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី នាំគ្នាទៅជួបលោកពីឡាត
លូកា 23:54 - អាល់គីតាប ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយថ្ងៃជំអាត់ជិតមកដល់។ ព្រះគម្ពីរខ្មែរសាកល ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ហើយថ្ងៃសប្ប័ទក៏ហៀបនឹងចូលមកដល់ហើយ។ Khmer Christian Bible ថ្ងៃនោះជាថ្ងៃរៀបចំ ហើយថ្ងៃសប្ប័ទបានខិតជិតមកដល់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃសប្ប័ទហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ហើយថ្ងៃសប្ប័ទ*ជិតមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ។ |
នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សម្រាក ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី នាំគ្នាទៅជួបលោកពីឡាត
លោកយកសពអ៊ីសាចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។
ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យរំលង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។
ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃជំអាត់ឡើយ ព្រោះថ្ងៃជំអាត់នោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។
គេដាក់អ៊ីសានៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង។