ក៏ប៉ុន្តែ អ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និងមនុស្សដែលនៅរស់ទៅទៀត។
លូកា 23:29 - អាល់គីតាប ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ដ្រីណាឥតកូន ស្ដ្រីណាមិនបង្កើតកូន និងស្ដ្រីណាមិនដែលបំបៅកូន ស្ដ្រីនោះពិតជាមានសុភមង្គលមែន”។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមើល៍! នឹងមានថ្ងៃមកដល់ ដែលគេនឹងពោលថា: ‘មានពរហើយ ពួកស្ត្រីអារ និងផ្ទៃដែលមិនបានសម្រាលកូន ព្រមទាំងអ្នកដែលមិនបានបំបៅកូន!’។ Khmer Christian Bible ដ្បិតមើល៍ នឹងមានថ្ងៃមួយមកដល់ដែលពួកគេនឹងនិយាយថា មានពរហើយដល់ពួកស្ដ្រីអារ និងផ្ទៃដែលមិនបានបង្កើតកូន ព្រមទាំងស្ដ្រីដែលមិនបានបំបៅកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹងមានគ្រាមកដល់ដែលគេនឹងថា "មានពរហើយ ពួកស្ត្រីអារ និងផ្ទៃណាដែលមិនបង្កើតកូន ហើយដោះដែលមិនបំបៅកូន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ត្រីណាឥតកូន ស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូន ស្ត្រីនោះពិតជាមានសុភមង្គលមែន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល នឹងមានគ្រាមកដល់ ដែលគេនឹងថា មានពរហើយ ពួកស្រីអារ នឹងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន |
ក៏ប៉ុន្តែ អ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និងមនុស្សដែលនៅរស់ទៅទៀត។
អ្នកក្រុងសាម៉ារីនឹងទទួលទោស ព្រោះគេបានបះបោរ ប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ពួកគេនឹងដួលស្លាប់ដោយមុខដាវ ខ្មាំងនឹងជាន់កំទេចកូនក្មេង ហើយវះពោះស្ត្រីមានផ្ទៃពោះ។
កាលអ៊ីសាកំពុងតែមានប្រសាសន៍ដូច្នេះ មានស្ដ្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ជម្រាបអ៊ីសាថា៖ «ស្ដ្រីដែលបានបង្កើតតួន ព្រមទាំងបានបំបៅតួន ពិតជាមានសុភមង្គលមែន!»។
អ៊ីសាងាកមកមានប្រសាសន៍នឹងស្ដ្រីទាំងនោះថា៖ «ស្ដ្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ