អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
លូកា 22:60 - អាល់គីតាប ពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ ព្រះគម្ពីរខ្មែរសាកល ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនដឹងអ្វីដែលលោកនិយាយទេ”។ ខណៈដែលគាត់កំពុងនិយាយនៅឡើយ ភ្លាមនោះ មាន់ក៏រងាវឡើង។ Khmer Christian Bible ប៉ុន្ដែលោកពេត្រុសនិយាយថា៖ «នែអ្នក! ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអ្វីទេ»។ ពេលគាត់កំពុងនិយាយនៅទ្បើយ មាន់ក៏រងាវទ្បើងភ្លាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសប្រកែកថា៖ «អ្នកអើយ ខ្ញុំមិនដឹងថាអ្នកនិយាយពីអ្វីទេ» កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងថាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសប្រកែកថា អ្នកអើយ ខ្ញុំមិនដឹងជាអ្នកថាដូចម្តេចទេ កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង |
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
អ៊ីសាឆ្លើយទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់អ៊ីសាមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។
អ៊ីសាជាអម្ចាស់បែរមុខមើលមកពេត្រុស។ ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។