លូកា 22:28 - អាល់គីតាប គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ អ្នករាល់គ្នាជាអ្នកដែលតែងតែនៅជាមួយខ្ញុំ ក្នុងពេលខ្ញុំជួបការសាកល្បង; Khmer Christian Bible ហើយអ្នករាល់គ្នាជាពួកអ្នកដែលបាននៅជាមួយខ្ញុំ នៅពេលខ្ញុំជួបសេចក្ដីល្បួង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាជាពួកដែលនៅជាប់ជាមួយខ្ញុំ នៅពេលខ្ញុំជួបទុក្ខលំបាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ |
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់ជនជាតិយូដា ដែលបានជឿលើគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។
ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។
ដោយអ៊ីសាផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល គាត់ក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បងលបានដែរ។
ដ្បិតយើងមានមូស្ទី ដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺគាត់ក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែគាត់មិនបានប្រព្រឹត្ដអំពើបាបសោះឡើយ