ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ម៉ាស្ជិទនេះ រីឯអ្នក អ្នកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។
លូកា 21:5 - អាល់គីតាប អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ម៉ាស្ជិទ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងដង្វាយផ្សេងៗដែលគេយកមកជូនអុលឡោះ។ អ៊ីសាមានប្រសាសន៍ថា៖ ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះកំពុងនិយាយអំពីព្រះវិហារថាបានតុបតែងដោយថ្មដ៏ល្អប្រណិត និងដោយតង្វាយញែកជាវិសុទ្ធសម្រាប់ព្រះ។ ព្រះយេស៊ូវក៏មានបន្ទូលថា៖ Khmer Christian Bible កាលអ្នកខ្លះកំពុងនិយាយអំពីព្រះវិហារដែលបានតុបតែងដោយថ្មប្រណិត និងតង្វាយ ព្រះអង្គក៏មានបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកខ្លះកំពុងនិយាយពីព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អ និងដោយតង្វាយផ្សេងៗដែលគេបានថ្វាយដល់ព្រះ នោះព្រះអង្គមានព្រះបន្ទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ្នកខ្លះកំពុងតែនិយាយពីព្រះវិហារ ដែលធ្វើនឹងថ្មយ៉ាងល្អ ហើយតាក់តែងដោយដង្វាយទាំងប៉ុន្មាន នោះទ្រង់មានបន្ទូលថា |
ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ម៉ាស្ជិទនេះ រីឯអ្នក អ្នកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។