លូកា 21:31 - អាល់គីតាប ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា នគររបស់អុលឡោះមកជិតបង្កើយហើយ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាក៏ដូច្នេះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថាអាណាចក្ររបស់ព្រះមកជិតបង្កើយហើយ។ Khmer Christian Bible ឯអ្នករាល់គ្នាវិញក៏ដូច្នេះដែរ ពេលណាអ្នករាល់គ្នាឃើញហេតុការណ៍ទាំងនេះកើតឡើង ចូរដឹងថា នគរព្រះជាម្ចាស់នៅជិតបង្កើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការនោះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា ព្រះរាជ្យរបស់ព្រះនៅជិតបង្កើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា ព្រះរាជ្យ*របស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា នគរព្រះជិតដល់ហើយយ៉ាងដូច្នោះដែរ |
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។
ដ្បិតនៅតែបន្ដិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ អ្នកដែលត្រូវមក គាត់នឹងមកដល់ជាមិនខាន គាត់មិនបង្អង់ឡើយ។
បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតអុលឡោះដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។
អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យទូរអាកើត។