អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ ម៉ូសាភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។
លូកា 20:2 - អាល់គីតាប សួរអ៊ីសាថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។ ព្រះគម្ពីរខ្មែរសាកល ហើយសួរព្រះអង្គថា៖ “ចូរប្រាប់យើងមក តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាជាអ្នកដែលប្រគល់សិទ្ធិអំណាចនេះដល់អ្នក?”។ Khmer Christian Bible ទូលសួរថា៖ «ចូរប្រាប់យើងមក តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលសួរព្រះអង្គថា៖ «សូមប្រាប់យើងខ្ញុំ តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើអ្នកណាបានប្រគល់អំណាចនេះឲ្យលោក?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទូលទ្រង់ថា សូមប្រាប់យើងខ្ញុំ តើអ្នកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី អ្នកណាបានបើកអំណាចនេះឲ្យអ្នក |
អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ ម៉ូសាភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។
ថ្ងៃមួយ អ៊ីសាកំពុងតែបង្រៀនប្រជាជននៅក្នុងម៉ាស្ជិទ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ មានក្រុមអ៊ីម៉ាំ និងពួកតួន នាំគ្នាមកជាមួយពួកអះលីជំអះ
ពេលនោះ ជនជាតិយូដាសួរអ៊ីសាថា៖ «តើអ្នកមានទីសំគាល់អ្វី បង្ហាញឲ្យយើងដឹងថាអ្នកមានសិទ្ធិធ្វើការទាំងនេះ?»។
ម្នាក់ដែលធ្វើបាបបងប្អូន បានច្រានម៉ូសាចេញទាំងពោលថាៈ “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង?
អស់លោកចិត្ដរឹងរូសអើយ! អស់លោកមានចិត្ដមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងរសអុលឡោះដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ!