ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចំការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចំការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។
លូកា 20:15 - អាល់គីតាប គេក៏បោះកូនប្រុសម្ចាស់ចំការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចំការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏អូសគាត់ចេញទៅខាងក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់គាត់។ “ចុះម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេចដល់ពួកគេ? Khmer Christian Bible ពួកគេក៏បោះកូនប្រុសនោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។ បន្ទាប់មក តើម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេចចំពោះពួកគេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏បោះគាត់ទៅក្រៅចម្ការ ហើយសម្លាប់ចោល ដូច្នេះ តើម្ចាស់ចម្ការនោះនឹងធ្វើដូចម្តេច? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏បោះកូនប្រុសម្ចាស់ចម្ការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏បោះទៅក្រៅចំការ ហើយសំឡាប់ចោលទៅ ដូច្នេះ តើថៅកែចំការនោះនឹងធ្វើដូចម្តេច |
ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចំការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចំការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។
គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮពាក្យនេះគេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។
អ៊ីសាក៏ដូច្នោះដែរ គាត់រងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យបានបរិសុទ្ធ ដោយសារឈាមរបស់គាត់ផ្ទាល់។