លូកា 19:7 - អាល់គីតាប កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! អ្នកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញដូច្នេះ មនុស្សទាំងអស់ក៏រអ៊ូរទាំថា៖ “លោកចូលទៅស្នាក់នៅជាមួយមនុស្សបាប”។ Khmer Christian Bible ពេលមនុស្សទាំងអស់ឃើញ ក៏រអ៊ូរទាំថា៖ «គាត់ចូលទៅស្នាក់នៅជាមួយមនុស្សបាប!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមនុស្សទាំងអស់បានឃើញដូច្នោះ គេរអ៊ូរទាំថា៖ «លោកបានចូលទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សបាប»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប |
គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។
ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់អ៊ីសាថា៖ «ហេតុអ្វីបានជាតួនរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។
ពួកខាងគណៈផារីស៊ និងពួកតួនរអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។
សាខេក្រោកឈរឡើង ជម្រាបអ៊ីសាជាអម្ចាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំនឹងចែកទ្រព្យសម្បត្តិរបស់ខ្ញុំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើខ្ញុំទារពន្ធពីអ្នកណាហួសកំរិត ខ្ញុំនឹងសងអ្នកនោះវិញមួយជាបួន»។
ពួកខាងគណៈផារីស៊ និងពួកតួនពីគណៈផារីស៊ី ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសិស្សរបស់អ៊ីសាថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។
រីឯបុត្រាមនុស្សក៏បានមកដែរ គាត់បរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។
ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្ដថា៖ «បើគាត់នេះពិតជាណាពមែន ច្បាស់ជាគាត់ជ្រាបថា ស្ដ្រីដែលពាល់គាត់នេះ ជាស្ដ្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។